អ្នកឫស្សីកែវសូមប្រយ័ត្ន! ភូមិដែលមានអ្នកឆ្លងច្រើនជាងគេនៅក្នុងខណ្ឌឫស្សីកែវ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ បានជូនដំណឹងពីភូមិដែលឆ្លងច្រើនជាងគេនៅក្នុងខណ្ឌឫស្សីកែវ បន្ទាប់ពីលទ្ធផលប្រកាសនៅព្រឹកមិញ។ សរុបអ្នកឆ្លង ៩៣៨នាក់ នៅទូទាំងប្រទេស រកឃើញនៅរាជធានីភ្នំពេញមានចំនួន ៥២៤នាក់។

សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិខាងក្រោមនេះ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ!

១-ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

២-ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

៣-ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

៤-ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

៥-ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ

សូមបងប្អូននៅក្នុងភូមិខាងលើនេះ ពាក់ម៉ាស់ រក្សាគម្លាត និង យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥!

Image_2021 05 04_18 18 36