អាជ្ញាធរខេត្តបាត់ដំបង រៀបចំវិធានការថ្មីក្នុងការគ្រប់គ្រងបន្តជាមួយនឹងបដិវត្តសង្គមថ្មី ក្រោយពេលរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ការឆ្លងខេត្ត

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នៅសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង។

1

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការនៃកងរាជអាវុធខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រីអភិបាលក្រុងស្រុកទាំង១៤ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

2

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការប្រជុំពិភាក្សាក្នុងថ្ងៃនេះ គឺដើម្បីរៀបចំវិធានការថ្មីក្នុងការគ្រប់គ្រងបន្តជាមួយនឹងបដិវត្តសង្គមថ្មី ស្របពេលដែលរាជរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់ការឆ្លងខេត្ត និងបញ្ចប់ការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយនឹងមានការចេញចូលនូវពលករ-ពលការិនីមកខេត្តបាត់ដំបងជាបន្តបន្ទាប់។

3

ឯកឧត្តមបានបន្តទៀតថា នេះជាការងារថ្មីដែលរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកទាំង១៤ ត្រូវតែអនុវត្តការងារថ្មី តាមរយៈបទពិសោធន៍ដែលធ្លាប់ធ្វើ និងទទួលបានជោគជ័យ ដើម្បីពង្រឹងការគ្រប់គ្រងការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុនទៀត៕

4

ប្រភពពីៈ រដ្ឋបាលខេត្តបាត់ដំបង