បញ្ជូនបុរសម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ករណីគេចវេសមិនព្រមធ្វើចត្តាឡីស័ក

រាជធានីភ្នំពេញ៖ ក្រោយពីបញ្ចប់ការព្យាបាលកូវីដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់រយៈពេល១៤ថ្ងៃ បុរសម្នាក់ឈ្មោះ ពេជ កុសល ដែលបានគេចវេសមិនធ្វើចត្តាឡីស័កកាល់ពីខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួននៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ២:០០រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

1

2

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពេជ កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ(នៅផ្សារអូឬស្សី) ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការណ៍ជាមួយនាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំម្ងឺកូវីដ-១៩។

3

4

បន្ទាប់ពីធ្វើការសាកសួររួចរាល់ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ លើករណីល្មើសនឹងវិធានសុខាភិបាល៕

ប្រភពពីៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ