អភិបាលខេត្តកណ្ដាល សម្រេចយកវិទ្យាល័យមួយ នៅក្រុងតាខ្មៅ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ យោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តមអភិបាលខេត្តកណ្តាល បានបង្ហោះនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាៈ «ដោយស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនមានការថមថយពីមួយថ្ងៃ ទៅមួយថ្ងៃ តម្រូវការទីកន្លែងសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានការកើនឡើងឥតឈប់ឈរ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ខ្ញុំបាទ រួមទាំង លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានចុះត្រួតពិនិត្យ ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងវិទ្យាល័យ វឌ្ឍនៈ ឈូង លាភ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

1

2

3

ទីនេះ មានបរិស្ថានល្អ ធំទូលាយ ស្រលះមានភាពអំណោយផល ដល់ខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ទីតាំងនេះពិតជាជាទីតាំងល្អ អ្នកជំងឺនឹងបានឆាប់ជាសះស្បើយ ទោះជាយ៉ាងនេះក្តី ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូន នឹងមិនចង់ក្លាយជាអ្នកជំងឺកូវីដ-១៩ ហើយត្រូវមកសម្រាកព្យាបាលនៅទីនេះដែរទេ ដូច្នេះដើម្បីជៀសវាងក្លាយជាអ្នកជំងឺបន្ទាប់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកព្យាបាលនៅទីនេះ សូមបន្តគោរពអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ៕

4

5

6

7

8