អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបម្រុងទុកបញ្ចុះស.ពប្រជាពលរដ្ឋឥស្លាម ដែលស្លា.ប់ដោយជំងឺកូវីដ-១៩

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារថ្នាក់ខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ រួមជាមួយអាជ្ញាធរស្រុក ឃុំ បានចុះពិនិត្យទីតាំងស្ថាបនាផ្លូវចូលក្នុងទីតាំងបម្រុងទុកសម្រាប់ការបញ្ចុះស.ពបងប្អូនប្រជាពលរដ្ឋឥស្លាម ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងករណីមានស្លា.ប់ដោយសារជំងឺកូវីដ-១៩ នាពេលខាងមុខ។

1

2

យើងខ្ញុំ ជាក្រុមការងារសង្ឃឹមថា នឹងមិនមានសពបងប្អូនប្រជាពលរដ្ឋឥស្លាមណាម្នាក់ ត្រូវបានបញ្ជុះក្នុងទីតាំងនេះទេ ប៉ុន្តែអ្វីៗដែលក្រុមការងាររៀបចំបម្រុងនេះ គឺគ្រាន់តែរៀបចំបង្ការទុក ចំពោះហានិភ័.យដែលអាចនឹងកើតឡើងហេតុការណ៍ណាមួយតែប៉ុណ្ណោះ។

3

4

ប្រភពពីៈ រដ្ឋបាលខេត្តត្បូងឃ្មុំ