សមត្ថកិច្ច ឃា.ត់ខ្លួនជនជាតិចិន ៦នាក់ ដែលត្រូវតាក់ស៊ីដឹកមកផ្លុងចោល នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី មានជនជាតិចិន ចំនួន៦នាក់ ត្រូវបានម្ចាស់រថយន្តតាក់ស៊ីដឹកមកទម្លាក់ចោល នៅចំណុចខាងកើតវិទ្យាល័យហ៊ុនសែនប្រសូតិ នៅ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

1

2

ដោយអ្នករត់តាក់ស៊ី ឃើញកម្លាំងសមត្ថ.កិច្ច នគបាលស្រុកស្វាយទាប ដាក់ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ១ ក៏ទម្លាក់ជនជាតិចិន ៦នាក់ ឲ្យចុះដើរវាងប៉ុស្តិ៍សមត្ថ.កិច្ច វាងភូមិ ទៅតាមវាលស្រែ ក្រោយផ្ទះអ្នកស្រុក ខណៈនោះ ប្រជាពលរដ្ឋបានឃើញ ក៏ប្តឹងសមត្ថកិច្ច ថាមានជនជាតិចិន ៦នាក់ ដើរមកពីផ្លូវជាតិលេខ១ តាមវាលស្រែ ឆ្ពោះទៅស្រុកកំពង់រោទ៌៕

3

4

ប្រភពពីៈ ហ្វេសប៊ុក