អាជ្ញាធរខេត្តកំពត រកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី០៤ ខែឧសភានេះ

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញជំងឺកូវីដ-១៩ ចំនួន ២នាក់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រួមមាន៖ ១-ឈ្មោះ ឯម បូផ្ផា ភេទស្រី អាយុ ៥៨ឆ្នាំ និង២-ឈ្មោះ ប៉ាត ចរិយា ភេទស្ត្រី អាយុ ២៧ឆ្នាំ អ្នកទាំង២រស់នៅ ភូមិដើមចារ ឃុំកំពង់ត្រឡាចខាងលិច ស្រុកកំពង់ត្រឡាចនៅខេត្តកំពត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1

2

3

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម