ប្រជាពលរដ្ឋនៅតំបន់ក្រហមជាង ១០ម៉ឺនាក់ បានចាក់វ៉ាក់សាំងរួចរាល់ ក្នុងចំណោម ៥២ម៉ឺននាក់

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ រួមដំណើរដោយនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង បានចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលរួមមាន សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និង សង្កាត់កាកាបទី១។

1

នេះជាថ្ងៃទី៤ហើយ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងផែនការចាក់វ៉ាក់សាំងឲ្យបានមួយរយភាគរយ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។ ដោយឡែកនៅតំបន់ក្រហម កងទ័ពទទួលភារកិច្ចរ៉ាប់រងចាក់ជូនប្រជាពលរដ្ឋនៅ ៤ ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ។

2

តាមរបាយការណ៍របស់អនុគណ:កម្មការ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមពេទ្យកងទ័ពចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ បានចំនួនជាងមួយសែននាក់ហើយ តាមផែនការក្រសួងការពារជាតិ នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅតំបន់ក្រហមប្រមាណ ៥២ម៉ឺននាក់ និងសម្រេចឱ្យបានរួចរាល់នៅបំណាច់ខែឧសភា ឆ្នាំ២០២១នេះ៕

3

4

ប្រភពពីៈ ក្រសួងព័ត៌មាន