សាហា.វណាស់! ប្រពន្ធ ចាក់សាំងដុ.តប្តី និងកូន ពេលកំពុងដេកលក់ ដោយសាររឿង “មាន់”

សមត្ថ.កិច្ចខេត្តសៀមរាប បានស្រាវជ្រាវ និងឃា.ត់ខ្លួនជនសង្ស័.យម្នាក់ឈ្មោះ ឡូន សាន្ត ភេទស្រី អាយុ ២៦ឆ្នាំ ពាក់ព័ន្ធករណីហិ.ង្សា មានស្ថានទម្ងន់.ទោស ដោយយកសាំងចាក់ដុតប្តី និងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកស្នងការរងទទួលការងារព្រហ្មទ.ណ្ឌ បានឲ្យដឹងថា កាលពីវេលាម៉ោង១៤:០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថ.កិច្ចយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋម្នាក់ បានរាយការណ៍ថា មានករណីភ្លើងឆេះលើជនរងគ្រោះឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ ៤៨ឆ្នាំ នៅដីចំការរបស់ខ្លួន (ឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ប្រហែល៤គីឡូម៉ែត្រ) ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញករណីខាងលើនេះ ដោយប្រជាពលរដ្ឋ បានបញ្ជាក់ថា គេបានឃើញជនរងគ្រោះ ឈ្មោះ គង់ ឆាយ ស្ថិតក្នុងស្ថានភាព ឆេះខ្លោចលើដងខ្លួន និងផ្ទៃមុខ បានរត់មកដល់ភូមិ ហើយត្រូវគេបានជូនទៅមណ្ឌលសុខភាពខ្នងភ្នំ តែដោយមានស្ថានភាពធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។

តាមការស្តាប់បំភ្លឺឈ្មោះ ឆាយ គង់វង់ ភេទប្រុស អាយុ ៦ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) បានឲ្យដឹងថា ម្តាយរបស់គេជាអ្នកចាក់សាំងដុតឪពុករបស់ខ្លួន ដោយសារកាលពីព្រឹកឪពុកម្តាយខ្លួន មានជម្លោះនិងគ្នា លុះពេលរសៀល ខណៈពេលជនរងគ្រោះជាឪពុកកំពុងដេកលក់ ត្រូវបានម្តាយយកសាំងចាក់ស្រោចពីលើដុតតែម្តង។ ក្នុងហេតុការណ៍នោះ ក៏បណ្តាលឲ្យប្អូនៗរបស់ខ្លួន២នាក់ទៀត មានឈ្មោះ ឆាយ ស្រីមួយ ភេទស្រី អាយុ៤ឆ្នាំ និងឈ្មោះ ឆាយ ស្រីពី ភេទស្រី អាយុ ៣ឆ្នាំ រលាកភ្លើងរងរបួសផងដែរ ដោយពួកគេដេក នៅជិតឪពុក។

តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ឡូញ សាន្ត បានឆ្លើយថា រូបគេ និងជនរងគ្រោះ គឺជាប្ដីប្រពន្ធនឹងគ្នា តែងតែមានទំនាស់ពាក្យសំដី និងផ្ទុះអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់ ជាក់ស្ដែងនៅថ្ងៃកើតហេតុវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ប្ដីរបស់ខ្លួនបានផឹកស្រាស្រវឹង វាយបំផ្លាញទ្រព្យសម្បត្តិ និងវាយសម្លាប់មាន់ចោលអស់ចំនួន ៤ក្បាល ហើយខ្លួនបានស្ដីបន្ទោស ធ្វើឱ្យប្ដីខឹងស្ទុះមកធាក់ខ្លួនចំចង្កេះចំនួន ២ជើងបណ្ដាលឱ្យដួល។ ក្រោយមកនៅវេលាម៉ោង១៤:០០នាទី ខណៈពេលដែលប្ដី កំពុងដេកលង់លក់នៅក្នុងខ្ទមចាំចំការ ខ្លួនបានយកសាំងចាក់ស្រោចទៅលើប្ដី ហើយដុតតែម្ដង បណ្ដាលឲ្យឆាបឆេះរលាកពេញខ្លួន ហើយក្នុងហេតុការណ៍នោះ បណ្ដាលឲ្យកូនស្រីរបស់ខ្លួនរងរបួសផងដែរ៕

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃា.ត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

1 (2)

2 (2)