អភិបាលរាជធានីភ្នំពេញ បន្តបិទខ្ទប់ «តំបន់ហានិភ័យខ្ពស់» មួយចំនួន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីសម្រេចអំពីការបន្តបិទខ្ទប់ «តំបន់ហានិភ័យខ្ពស់» មួយចំនួន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕ ប្រភពពីៈ ហ្វេសប៊ុក

Image_2021 05 04_14 54 43

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម