ប្រធានការិយាល័យកុងស៊ុលជប៉ុន មកអុជធូបឧទ្ទិសជូនវិញ្ញាណក្ខន្ធ លោក TAKATA HARUYUKI នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងសហការី បានអមដំណើរ ឯកឧត្តម MITORI Naoki ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ អគ្គកុងស៊ុលជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញអុជធូបឧទ្ទិសជូនវិញ្ញាណក្ខន្ធ លោក TAKATA HARUYUKI និងត្រួតពិនិត្យសមិទ្ធផល ការកសាងក្លោងទ្វា និងរបងសាលាបឋមសិក្សានាគរាជ(តាកាតា) ស្ថិតនៅភូមិនាគរាជ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

1

2

3

ក្នុងពិធីនោះដែរ មានការចូលរួមពី លោកប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងជាច្រើនរូបផងដែរ ។

សូមបញ្ជាក់ថា លោក TAKATA HARUYUKI នៅខែតុលា ឆ្នាំ១៩៩២ បញ្ជូនចូល UNTAC មកប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៩៣ បានទទួលការវាយប្រហារពីក្រុមទាហាននៅក្បែសាលា TAKATA HARUYUKI មុននឹងផុតដង្ហើមគាត់បន្សល់នូវពាក្យពេជន៍បារម្ភទៅមិត្តភក្កិថាៈ មិត្តឯទៀតមិនអីទេឬ?៕

4

5

6

7

8

ប្រភពពីៈ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ