អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យការលក់ដូរនៅក្នុងផ្សារកីឡដ្ឋានក្រុងតាខ្មៅ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនអាជីវករ កំពុងលក់ដូរនៅក្នុងផ្សារកីឡដ្ឋានក្រុងតាខ្មៅ។

1

2

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់បងប្អូនអាជីវករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ម៉ាសជាប្រចាំ សំអាតដៃជាមួយអាកុល នៅពេលចាប់ ឬកាន់របស់អ្វីមួយ ពិសេសនៅពេលទទួលប្រាក់ពីអ្នកទិញ។

3

4

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរដែលកំពុងប្រចាំការនៅទីនោះ ត្រូវធ្វើការពិនិត្យកំដៅ បាញ់អាកុលជាប្រចាំ មុនពេលបងប្អូនប្រជាពលរដ្ឋចូលទិញម្ហូបអាហារនៅក្នុងផ្សារ៕

5

ប្រភពពីៈ រដ្ឋបាលខេត្តកណ្តាល