ប្តីជិះម៉ូតូឌុបប្រពន្ធទៅធ្វើតេស្តរកជំងឺកូវីដ ចុងក្រោយប្តីមានវិជ្ជមានកូវីដ-១៩ ប្រពន្ធអត់មាន

ខេត្តកំពង់ឆ្នាំង៖ លោកវេជ្ជបណ្ឌិត គង់ ចន័្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះថា បុរសឈ្មោះ ឃន ពិសិដ្ឋ អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

3

លោកវេជ្ជបណ្ឌិត បានបន្ថែមថា កាលពីថ្ងៃទី២ ខែឧសភា បុរសឈ្មោះ ឃន ពិសិដ្ឋ បានជិះម៉ូតូឌុបប្រពន្ធចូលមកក្នុងមណ្ឌលចត្តាឡីស័កសាលាគំរូក្រុងកំពង់ឆ្នាំង ដោយសុំពិនិត្យសំណាក រូបគេ និងប្រពន្ធ ដោយសារតែរូបគេមានអាការៈមិនស្រួលខ្លួនខ្លាំង។ ប៉ុន្តែដោយយប់ទៅហើយ គ្រូពេទ្យក៏បានរៀបចំកន្លែងឲ្យសម្រាកនៅក្នុងមណ្ឌលចត្តាឡីស័ក លុះព្រឹកឡើងក្រុមគ្រូពេទ្យបានពិនិត្យសំណាកទាំងពីរនាក់ប្ដីប្រពន្ធដោយរកឃើញប្ដីវិជ្ជមានកូវីដ-១៩ រីឯប្រពន្ធអវិជ្ជមាន ពិនិត្យលើកទី១។ ហើយថ្ងៃនេះដែរ ក្រុមគ្រូពេទ្យនឹងចុះទៅកាន់ភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីពិនិត្យសំណាកជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយនឹងបុរសខាងលើ ។

2

មន្ត្រីអាជ្ញាធរ បានឲ្យដឹងដែរថា ឈ្មោះ ឃន ពិសិដ្ឋ មានវិជ្ជាមានកូវីដ-១៩ និងប្រពន្ធ ធ្វើការនៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានមកផ្ទះនៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយជិះម៉ូតូ១គ្រឿងពីរនាក់ប្រពន្ធ។ ក្នុងរយៈពេល៤ថ្ងៃមុនពេលរកឃើញវិជ្ជាមានកូវីដ-១៩ គាត់បានហៅគ្រូពេទ្យឯកជនតាមភូមិឲ្យមកចាក់ថ្នាំនៅផ្ទះជាច្រើនដងផងដែរ៕

1

ប្រភពពីៈ ហ្វេសប៊ុក