ឃាត់ខ្លួនបុគ្គល ៣រូប ដើរចែកខិតបណ្ណចាក់វ៉ាក់សាំងក្លែងក្លាយជាប្រជាពលរដ្ឋនៅតំបន់ក្រហម

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ បានឃាត់ប្រជាពលរដ្ឋចំនួន ៣នាក់ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពចែកចាយប័ណ្ណចាក់វ៉ាក់សាំងក្លែងក្លាយជូនប្រជាពលរដ្ឋ នៅទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋតំបន់ក្រហមនៃសាលាបឋមសិក្សាស្ទឹងមានជ័យ ដែលធ្វើឱ្យមានការសម្រុកមកទទួលវ៉ាក់សាំងខុសពីដំណើរការរៀបចំរបស់ក្រុមគ្រូពេទ្យ កងទ័ព និងអាជ្ញាធរមូលដ្ឋាន៕

1

2

3

4

5

ប្រភពពីៈ BTVnews