សូមបងប្អូនប្រយ័ត្ន! អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩៖ ប្រកាសពីភូមិដែលមានអ្នកឆ្លងច្រើនជាងគេ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ បានជូនដំណឹងពីភូមិដែលឆ្លងច្រើនជាងគេមានៈ ភូមិចំនួន ៨ នៅសង្កាត់ចំនួន ៦ ក្នុងខណ្ឌចំនួន ៥ បន្ទាប់ពីលទ្ធផលប្រកាសនៅព្រឹកមិញ។ សរុបអ្នកឆ្លង ៩៣៨នាក់ នៅទូទាំងប្រទេស រកឃើញនៅរាជធានីភ្នំពេញមានចំនួន ៥២៤នាក់។

ភូមិដែលមានអ្នកឆ្លងច្រើនជាងគេ ត្រូវអាជ្ញាធរប្រកាសឲ្យប្រុងប្រយ័ត្នខ្ពស់ មានដូចខាងក្រោម៖

១-ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

២-ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៣-ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

៤-ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៥-ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ

៦-ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

៧-ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៨-ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ

1 (2)

ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ!

សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥!