បាក់ផ្លូវរថភ្លើងនៅម៉ិកស៊ិក បណ្តាលឲ្យមនុស្សជិត១០០នាក់ ស្លា.ប់និងរបួស (មានវីដេអូ)

ម៉ិកស៊ិក៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) មានមនុស្សយ៉ាងតិច ១៣នាក់ បានស្លា.ប់ និងរងរបួស ៧០នាក់ បន្ទាប់ពីផ្លូវរថភ្លើងនៅទីក្រុងម៉ិកស៊ីកូ។ ហេតុការណ៍នេះ បានកើតឡើងនៅស្ថានីយ៍ Olivos។

1

2

រូបថត និងវីដេអូ ពីកន្លែងកើតហេតុ បានបង្ហាញពីរថភ្លើងដាំក្បាលចុះពីលើស្ពានអាកាសដែលបាក់ ហើយរថយន្តជាច្រើនគ្រឿងត្រូវជាប់នៅពីក្រោម។

3

4

អាជ្ញាធរការពារស៊ីវិលម៉ិកស៊ិកបានបង្ហោះ Twitter ថា៖ «រហូតមកដល់ពេលនេះ សម្រាប់តួលេខបឋម មានមនុស្សចំនួន១៣នាក់ បានបាត់បង់ជីវិត ហើយប្រហែល ៧០នាក់ទៀតរងរបួស»។

5

6

ស្របពេលជាមួយគ្នានោះ ការិយាល័យរដ្ឋាភិបាលក្នុងតំបន់ LOCATEL ដែលផ្តល់ជំនួយគ្រាអាសន្នបាននិយាយថា «យើងកំពុងបន្តធ្វើការដើម្បីផ្តល់ព័ត៌មានដល់សាច់ញាតិជនរងគ្រោះ និងស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ»៕

7

8

9

ប្រភពពីៈ tbsnews