អាជ្ញាធរ ចុះរៀបចំត្រៀមកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩កំរិតស្រាល

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងគណៈអភិបាលស្រុកអង្គស្នួល ព្រមទាំងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍជនបទ បានអញ្ជើញចុះពិនិត្យ និងរៀបចំប្រព័ន្ធ ទឹក ភ្លើង បោសសម្អាត រៀបចំធ្វើបន្ទប់ទឹកបណ្ដោះអាសន្ន និងរៀបចំតំបន់មួយចំនួន ក្នុងបរិវេណអនុវិទ្យាល័យ បែក ចាន និងសាលាបឋមសិក្សាគុយតិប នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីធ្វើជាកន្លែងត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩កំរិតស្រាល៕

1

2

3

4

5

6

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ប្រភពពីៈ រដ្ឋបាលខេត្តកណ្តាល