ខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង នៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ ដោយមានការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ អង្គារ ទី០៤ ខែមេសា ឆ្នាំ២០២១ លោក សេង ចិន្តា អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកម្លាំង និងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោកមេភូម-ឃុំ ព្រមទាំងប្រជាការពារ បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋមួយគ្រួសារដែលមានឈ្មោះ នូ សារ៉ូ ភេទប្រុស អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ឆ្នាំ ដែលបានរលំបាក់ខូចខាតទាំងស្រុង

ដោយខ្យល់កន្ត្រាក់នៅវេលាម៉ោង ១២.០០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ដែលមានទំហំ ម៉ែត្រx៩ម៉ែត្រ៕ ប្រភពពីៈ ហ្វេសប៊ុក

1

2

3

4

5