អ្នកប៉ះពាល់ និងប្រយោលចំនួន ៥០នាក់ យកទៅធ្វើសំណាក ក្រោយបុរសម្នាក់កើតជំងឺកូវីដ-១៩ នៅក្រុងសិរីសោភ័ណ ជាបឋមមាន ០៥នាក់ឆ្លងជំងឺនេះ

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បាននាំយកអ្នកប៉ះពាល់ និងប្រយោល ចំនួន៥០នាក់ ត្រូវបានយកសំណាកក្រោយរកឃើញបុរសម្នាក់វិជ្ជមានកូវីដ-១៩ ដែលគ្រូពេទ្យកំពុងយកសំណាកជាបន្តបន្ទាប់នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។

2

3

ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ លោកវេជ្ជបណ្ឌិត អៀវ ដារ៉ាវុធ បានឲ្យដឹងថា ក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសម្នាក់ឈ្មោះ បាន រ៉ាស៊ី អាយុ ៣៦ឆ្នាំ ដែលរស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ អាជ្ញាធរបានស្រាវជ្រាវរកអ្នកដែលប៉ះពាល់ប្រយោលនាំមកយកសំណាកដែលធ្វើតេស្តរហ័ស និងនាំយកសំណាកទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ចំនួន៥០នាក់ (ស្រី២៣នាក់) លទ្ធផលតេស្តរហ័សវិជ្ជមានចំនួន ៥នាក់ (ស្រី៣នាក់) សរុបទាំងបុរសមានចំនួន ៦នាក់ វិជ្ជមានកូវីដ-១៩ ក្រុងសិរីសោភ័ណ ដើម្បីរងចាំលទ្ធផលពីក្រសួងសុខាភិបាលជាផ្លូវការ។

4

5

អភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បានឲ្យដឹងដែរថា បុរសដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅក្រុងសិរីសោភ័ណនេះ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានទៅក្រុងប៉ោយប៉ែតជួបជុំមិត្តភក្តិ ហើយត្រូវបានជិះរថយន្តតាក់ស៊ីត្រឡប់មកផ្ទះវិញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ លុះដល់ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ មានអាការៈមិនស្រួលខ្លួន ហើយទៅអោយគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ពិនិត្យយកសំណាកតេស្តរហ័សវិជ្ជមានកូវីដ-១៩ និងយកសំណាកពិនិត្យនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី លទ្ធផល គឺវិជ្ជមានកូវីដ-១៩។

6

7

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ដែរថា ក្រោយរកឃើញបុរសម្នាក់វិជ្ជមានកូវីដ-១៩ នៅក្រុងសិរីសោភ័ណ លោកបានចាត់អោយអាជ្ញាធរក្រុងសហការគ្នាក្រុមគ្រូពេទ្យស្រាវជ្រាវរកអ្នកប៉ះពាល់ រហូតដល់ល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ មានចំនួន៥០នាក់ (ស្រី២៣នាក់ កុមារចំនួន ២នាក់) ដែលកំពុងយកសំណាកតេស្តរហ័ស និងបញ្ជូនសំណាកទៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ រងចាំលទ្ធផលក្រសួងសុខាភិបាលប្រកាសជាផ្លូវការ៕