រកឃើញអ្នកមានជំងឺកូវីដ-១៩ នៅស្រុកគិរីវង់ ចំនួន ០២នាក់បន្ថែមទៀត

ខេត្តតាកែវ៖ រដ្ឋបាលស្រុកគីរីវង់ បានជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ លើបុគ្គលចំនួន ០២នាក់ មាន៖ ១-ឈ្មោះ ហ៊ន ចាស់ ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ ពៅ ម៉ាល័យ ភេទស្រី អាយុ ២៦ឆ្នាំ ដែលអ្នកទាំង២មានអាសយដ្ឋាននៅភូមិព្រាល ឃុំសោម ដែលជាករណីឆ្លងក្នុងសហគមន៍។

រដ្ឋបាលស្រុកគិរីវង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Image_2021 05 04_11 49 58

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម