លេងចឹងម៉ង! តេស្តរកកូវីដតាមផ្លូវ រកឃើញអ្នករត់តាក់ស៊ីមា្នក់ មានជំងឺកូវីដ-១៩

ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ចប្រចាំការនៅប៉ុស្ដិ៍អូរជ្រៅ ខេត្តកោះកុង បានឃាត់ខ្លួនបុរសម្នាក់ ជាអ្នករត់តាក់ស៊ីពីផ្សារថ្មី នៅរាជធានីភ្នំពេញ ទៅខេត្តកោះកុង នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីធ្វើតេស្ដរហ័សរកជំងឺកូវីដ ស្រាប់តែលទ្ធផលចេញមក គឺវិជ្ជមានជំងឺកូវីដ-១៩ ។

1

2

បុរសដែលរកឃើញឆ្លងជំងឺកូវីដ-១៩នេះ ឈ្មោះ លីន ប៉ូលីន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅបន្ទប់ជួលរោងចក្រដំបូលខៀវ ក្បែរផ្សារកាណាឌីយ៉ា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរជាអ្នកបើករថយន្ដរត់តាក់ស៊ី និងដឹកអីវ៉ាន់ ពីផ្សារថ្មីនៅរាជធានីភ្នំពេញ ទៅខេត្តកោះកុង។

បច្ចុប្បន្ន បុរសខាងលើ ត្រូវយកដាក់សម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងបានយកសំណាកបញ្ជូនទៅបាស្ទ័រ ដើម្បីបញ្ជាក់បន្ថែម៕

3

4

ប្រភពពីៈ ហ្វេសប៊ុក