ប្រកាសថ្ងៃនេះ រកឃើញអ្នកឆ្លងថ្មី ៩៣៨នាក់ទៀត ជាសះស្បើយ ៣៦២នាក់ និងស្លា.ប់ ០១នាក់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩៣៨នាក់បន្ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ៣៦២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លា.ប់ចំនួន ០១នាក់។

អ្នកដែលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩៣៨នាក់ គឺឆ្លងសហគមន៍ទាំងអស់ រួមមាន៖

១-រាជធានីភ្នំពេញ ៥២៥ នាក់

២-ខេត្តព្រះសីហនុ ៦២ នាក់

៣-ខេត្តបន្ទាយមានជ័យ ១៥៣ នាក់

៤-ខេត្តកណ្ដាល ៣៣ នាក់

៥-ខេត្តតាកែវ ០៩ នាក់

៦-ខេត្តព្រៃវែង ០១ នាក់

៧-ខេត្តកំពង់ស្ពឺ ០៦ នាក់

៨-ខេត្តកំពង់ចាម ២១នាក់

៩-ខេត្តកំពង់ធំ ១៥នាក់

១០-ខេត្តត្បូងឃ្មុំ ០៩នាក់

១១-ខេត្តសៀមរាប ០៧នាក់

គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ 🇰🇭

- អ្នកឆ្លងសរុប= ១៥៣៦១ នាក់

- អ្នកជាសះស្បើយ= ៥៤៣០ នាក់

- អ្នកកំពុងព្យាបាល= ៩៨១៨ នាក់

- អ្នកស្លា.ប់= ១០៦ នាក់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

01

02