អ្នកនៅស្រុកសង្កែ រកឃើញមនុស្ស៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ និងប្រវត្តប៉ះពាល់

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានចេញប្រកាសពីការរកឃើញមានវិជ្ជមានកូវដី-១៩ ចំនួន ០៥នាក់ កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ មានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ ដុង សុត ភេទប្រុស អាយុ ៤០ឆ្នាំ

២-ឈ្មោះ យក់ ស៊ីថា ភេទស្រី អាយុ ៣២ឆ្នាំ

៣-ឈ្មោះ នួន សុខេង ភេទប្រុស អាយុ ៣២ឆ្នាំ

៤-ឈ្មោះ លាំ គឹមលាង ភេទស្រី អាយុ ២០ឆ្នាំ

៥-ឈ្មោះ ពឿន ចិន្តា ភេទស្រី អាយុ ២៩ឆ្នាំ

អ្នកទាំង៥ខាងលើ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖

1

2

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម