ច្រើនពេក! រកកន្លែងដាក់មិនទាន់ អ្នកជំងឺស្ទះនៅមុខពហុកីឡាដ្ឋានអូឡាំពិក(មានវីដេអូ)

ភ្នំពេញ៖ ការឆ្លងនៃជំងឺកូវីដ១៩នៅទូទាំងប្រទេសជាពិសេសនៅរាជធានីភ្នំពេញមានចំនួនច្រើន ជាហេតុធ្វើឲ្យរាជរដ្ឋាភិបាលព្យាយាមបង្កើតកន្លែងទទួលអ្នកជំងឺកូវីដ១៩កំរិតស្រាលជាច្រើនកន្លែងបន្ថែមទៀតដើម្បីទទួលប្រជាពលរដ្ឋដែលមានជំងឺនេះ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី០៣ ខែឧសភានេះ នៅពហុកីឡាដ្ឋានអូឡាំពិកដែលជាកន្លែងទទួលអ្នកជំងឺកូវីដ១៩ កំរិតស្រាលក៏មានការកកស្ទះទាំងអ្នកជំងឺគ្មានកន្លែងសម្រាកព្យាបាល និងឡានពេទ្យដឹកអ្នកជំងឺជាច្រើនកកស្ទះនៅខាងក្រៅ។

1

3

យោងតាមលោកគ្រូពេទ្យម្នាក់ដែលបានឡាយបង្ហោះចូលក្នុងបណ្ដាញសង្គមបាននិយាយថាអ្នកជំងឺចំនួន ២០នាក់ដែលមកព្យាបាលនៅពហុកីឡាដ្ឋានអូឡាំពិកតាំងពីថ្ងៃទី០២ ខែឧសភា ពុំមានកន្លែងសម្រាកព្យាបាលដោយពួកគាត់សម្រាកតាមសួនច្បារ និងតាមការ៉ូឡា។ តែទោះជាយ៉ាងណាក្រុមការងារដែលទទួលការខុសត្រូវនៅកន្លែងទទួលអ្នកជំងឺកូវីដ១៩កំរិតស្រាលពហុកីឡាដ្ឋានអូឡាំពិក ក៏បានផ្ដល់អាហារជូនពួកគាត់ផងដែរ។

2

4

សូមបងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។

5

6

សូមទស្សនាវីដេអូខាងក្រោម៖