រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ០៣នាក់បន្ថែមទៀត នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញប្រកាសព័ត៌មាន ពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជាប្រជាពលរដ្ឋនៅស្រុកអូររាំងឳ និងក្រូចឆ្មារ។ បុគ្គលដែលឆ្លងវីរុសកូវីដ-១៩ ទាំង៣នាក់ មានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ ឌី ជា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិទួលថ្កូវ ឃុំព្រះធាតុ ស្រុកអូរអាំងឳ

២-ឈ្មោះ រឿង ឆេងអ៊ន់ ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិទួលថ្កូវ ឃុំព្រះធាតុ ស្រុកអូរអាំងឳ

៣-ឈ្មោះ ស្រេង អេងហួរ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិទួសសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម