អាជ្ញាធរខេត្តពោធិ៍សាត់ បន្តរឹតបន្តឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តរបស់ខ្លួន

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរបស់ខ្លួន ជ្រាបថា ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យមានការឆ្លងរាលដាលក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តចាត់តាំងអនុវត្តវិធានការ ដូចខាងក្រោម៖

១-ធ្វើការរឹតបន្តឹងការធ្វើចរាចរ ចន្លោះម៉ោង ២០និង០០នាទី រហូតដល់ម៉ោង ៥និង០០នាទីព្រឹក ក្នុងភូមិសាស្ត្រឃុំ-សង្កាត់ និងក្រុង-ស្រុកទូទាំងខេត្ត សំដៅរកឲ្យឃើញករណីលបលួចធ្វើដំណើរ ករណីលួចឆ្លងដែន និងការលបលួចដឹកជញ្ជូនជនបរទេសគេចចេញពីភូមិសាស្ត្របិទខ្ទប់ មកកាន់ខេត្តពោធិ៍សាត់។

២-អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ធ្វើការត្រួតពិនិត្យសុខភាព ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីរាជធានី-ខេត្តដែលបិទខ្ទប់ នៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ដើម្បីពិនិត្យវាយតម្លៃ តាមបច្ចេកទេសសុខាភិបាលជាកំហិត និងបញ្ជូនទៅធ្វើចត្តាឡីស័ក ដែលបានកំណត់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Image_2021 05 03_19 16 27