អភិបាលខណ្ឌបឹងកេងកង ធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ដ្រីក្រោមឱវាទចុះធ្វើ«យុទ្ធនាការផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។

1

2

3

ក្នុងនោះលោកអភិបាលបានទទូចសុំអង្វរដល់បងប្អូនទាំងអស់បើពុំចំបាច់សុំកុំចេញពីផ្ទះ និងព្យាយាមរក្សាគម្លាតពីគ្នា ត្រូវអនុវត្ដតាមអនុសាសន៍សម្ដេចដាក់ចេញ ៣ការពារ ៣កុំ អោយបានជាប់ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ពីក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល។

4

5

ជាចុងក្រោយលោកអភិបាល ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការ ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអជ្ញាធរមូលដ្ឋានដោយអនុវត្ដតាមវិធានការនៅតែក្នុងផ្ទះ បើពុំមានការចំបាច់ចេញក្រៅ និងពាក់ម៉ាស់គ្រប់ពេល៕

6

7

8

ប្រភពពីៈ រដ្ឋបាលខណ្ឌបឹងកេងកង