ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ម្នាក់ បានទៅទិញទំនិញនៅម៉ាត Smile

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ម្នាក់ បានទៅទិញទំនិញនៅម៉ាត Smile ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៨ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញទំនិញនៅទីតាំងខាងលើ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 03_15 49 53