ប្រជាពលរដ្ឋ បានលើកគ្នាមករារាំងមិនឱ្យអាជ្ញាធរបូជាស.ពស្ត្រីម្នាក់ដែលកើតជំងឺកូវីដ-១៩ នៅក្នុងវត្តរបស់ពួកគាត់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើនសិបនាក់ រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានលើកគ្នាមករារាំងអាជ្ញាធរមិនឲ្យដឹកស.ពស្ត្រីម្នាក់ ដែលបានស្.លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង យកមកបូជានៅក្នុងវត្តជ្រៃបាក់ ដែលពួកគាត់ជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនេះ។

1

ប្រជាពលរដ្ឋ បានឲ្យដឹងថា កាលដែលពួកគាត់បាននាំគ្នាមករារាំងដល់អាជ្ញាធរមិនឲ្យដឹកស.ពដែលស្លា.ប់ដោយជម្ងឺកូវីដ-១៩ យកមកបូជានៅក្នុងទីអារាមនេះ ដោយសារតែពួកគាត់ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួកគាត់ ដែលតែងតែចេញចូលមកធ្វើបុណ្យទានក្នុងវត្តនេះមិនដែលដាច់។ ព្រោះសព្វថ្ងៃនេះពួកគាត់និងកូនចៅទាំងអស់គ្នា បានខិតខំការពារកុំឲ្យកើតមានការឆ្លងនៃជំងឺកូវីដ-១៩នេះ ដោយខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ នឹង៣កុំ យ៉ាងខ្ជាប់ខ្ជួន ដោយសារតែខ្លាចជំងឺដ៏កាចសាហាវមួយនេះឆ្លងចូលក្នុងសហគមន៍ ដោយគ្មានជំរើស ទើបពួកគាត់ធ្វើបែបនេះ។

2

ដោយឡែកលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ និងលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង រួមទាំងលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ ក៏មានវត្តមាននៅក្នុងវត្តជ្រៃបាក់ ដោយពួកគាត់កំពុងតែធ្វើការបោសសំអាតនៅជុំវិញទីបច្ឆា ដើម្បីរៀបចំបូជាសពប្រកបទៅដោយអនាម័យ និងបច្ចេកទេសខ្ពស់ក្នុងការបូជាស.ពនេះផងដែរ។

3

លោកអភិបាលស្រុករលាប្អៀរ បានប្រាប់ឲ្យដឹងថា ការរៀបចំបូជាស.ពស្ត្រីដែលមានវិជ្ជមានកូវីដ-១៩ខាងនេះ គឺជាការរៀបចំបន្ទាន់ ដោយមិនទាន់មានកន្លែងត្រឹមត្រូវ ដូច្នេះលោកជ្រើសយកទីនេះ គឺជាកន្លែងស្ងប់ស្ងាត់ ដែលវត្តនេះស្ថិតនៅដាច់ឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនមានប៉ះពាល់អ្វីឡើយ ពិសេសការរៀបចំបូជានៅក្នុងទីបច្ឆានេះក៏បានរៀបចំមានអនាម័យ និងបច្ចេកទេសក្នុងការបូជាដោយភាពទទួលខុសត្រូវច្បាស់លាស់។

4

លោកបន្តថា ទីនេះគឺបូជាតែស.ពស្ត្រីម្នាក់នេះទេ ពេលក្រោយបើមានអ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ និងត្រូវយកទៅបូជានៅកន្លែងថ្មី ដែលមានទីតាំងនៅឯជើងភ្នំមួយកន្លែងឋិតក្នុងស្រុករលាប្អៀរ។

5

ពេលនេះបន្ទាប់ពីមានការតវ៉ា និងរារាំងពីប្រជាពលរដ្ឋ ដោយមិនឲ្យយកស.ពស្ត្រីដែលមានជំងឺកូវីដ-១៩យកមកបូជានៅទីនេះ លោកអភិបាលខេត្តក៏បានសម្រេចយកស.ពទៅបូជានៅកន្លែងផ្សេងវិញហើយ៕

 

ប្រភពពីៈ ហ្វេសប៊ុក