អ្នកក្រុងប៉ោយប៉ែតស៊ែរឲ្យគ្នាដឹងផង! អាជ្ញាធរ ឲ្យអ្នកប៉ះពាល់អ្នកលក់ដូរនៅផ្សារត្រី និងហាងកាត់សក់ជាប់ “ហាងប្ដូរប្រាក់ កៅ ប៊ុនឡាយ” សូមទៅយកសំណាករកជំងឺកូវីដ-១៩ ដោយមានអ្នកកើតកូវីដ-១៩ ៣នាក់

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជូនដំណឹងដល់អ្នកប៉ះពាល់ ឈ្មោះ ឈឿន ធាន ភេទប្រុស អាយុ៤២ឆ្នាំ និងឈ្មោះ អ៊ូច ផល្លា ភេទស្រី អាយុ ៣៩ឆ្នាំ (អ្នកទាំង២ ជាអ្នកលក់ត្រី កើតជំងឺកូវីដ) និងឈ្មោះ លន ដែន ភេទប្រុស ៣៦ឆ្នាំ (ជាងកាត់សក់ ជាប់ហាងប្ដូរប្រាក់ កៅ ប៊ុនឡាយ កើតជំងឺកូវីដ) ដែលស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវទៅយកសំណាកធ្វើតេស្តរកមេរោគកូវីត-១៩ ទាំងអស់គ្នា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1