សូមបងប្អូនប្រយ័ត្ន! អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩៖ ភូមិចំនួន ៨ នៅ ៦សង្កាត់ ក្នុង ៥ខណ្ឌ ឆ្លងធ្ងន់ធ្ងរ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ បានជូនដំណឹងពីការឆ្លងធ្ងន់ធ្ងរភូមិចំនួន ៨ នៅសង្កាត់ចំនួន ៦ ក្នុងខណ្ឌចំនួន៥ បន្ទាប់ពីលទ្ធផលប្រកាសនៅព្រឹកនេះ។ សរុបអ្នកឆ្លង ៨៤១ នាក់នៅទូទាំងប្រទេស រកឃើញនៅភ្នំពេញមានចំនួន ៥២៥ ករណី។

ភូមិចំនួន ៨ នៅសង្កាត់ចំនួន ៦ ក្នុងខណ្ឌចំនួន ៥ ត្រូវអាជ្ញាធរប្រកាសឲ្យប្រងប្រយ័ត្នខ្ពស់ ដោយសារអ្នកឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរ មានដូចខាងក្រោម៖

-ភូមិ ត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

-ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ

-ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ

-ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

-ភូមិ ត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

-ភូមិ ពោធិ៍មង្គល សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ

-ភូមិ ២៣ សង្កាត់ បឹងកក់ទី ២ ខណ្ឌទួលគោក

-ភូមិ បាក់ទូក សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

1