អាជ្ញាធរ រកឃើញអ្នករួមដំណើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ ក្នុងឡានតូរីសមានគ្នា ៩នាក់

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នករួមដំណើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ ជាមួយឈ្មោះ ស្រី សារ៉េត និង ស្រី តុងឈីម ដែលបានជិះរថយន្តម៉ាកស៊ាំយ៉ុង ស្លាកលេខ ភ្នំពេញ-2I 9170 ជាមួយអ្នករួមដំណើរ និងអ្នកបើកបរចំនួន ៧នាក់ (សរុប ៩នាក់) តាមរយៈការស្រង់ទិន្ន័យនៅព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ(ស្រុកជីក្រែង-ស្រុកស្ទោង) នៅវេលាម៉ោង ១៩.១៥នាទី នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម