ជនប្រុសស្រី ២៦នាក់ ប្រមូលផ្តុំផឹ.កស៊ី និងប្រើប្រាស់គ្រឿ.ងញៀ.ន ត្រូវបានសមត្ថ.កិច្ចឃា.ត់ខ្លួន

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកំលាំងជំនាញ បានអនុវត្តនាំខ្លួនមនុស្សប្រុសស្រីសរុបចំនួន ២៦នាក់ ដែលពួកគេកំពុងប្រមូលផ្តុំផឹ.កស៊ី និងមានការប្រើប្រាស់គ្រឿងញៀនយ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (អាហារដ្ឋានពិភពថ្មី) ស្ថិតនៅចំណុចក្រុមទី០១ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

1

2

ក្នុងប្រតិបត្តិការនេះ សមត្ថ.កិច្ចបានឃា.ត់ខ្លួនមនុស្សប្រុសស្រី ចំនួន២៦នាក់ រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែង និងដកហូតបានថ្នាំញៀ.នប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ ទម្ងន់៤,៤៤ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន ។

បច្ចុប្បន្ន សមត្ថ.កិច្ចបានរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

3

4

5

ប្រភពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម