អាជ្ញាធរខេត្តត្បូឃ្មុំ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៣នាក់ នៅស្រុកពញាក្រែក និងប្រវត្តិប៉ះពាល់

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសព័ត៌មាន ពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៣នាក់) រួមាន៖ ១-ឈ្មោះ ជិន សុខុម ភេទស្រី អាយុ ៤៥ឆ្នាំ, ២-ឈ្មោះ តុន វិទូ ភេទប្រុស អាយុ ៦ឆ្នាំ (អ្នកទាំង២ រស់នៅភូមិ-ឃុំកោងកាង ស្រុកពញាក្រែក និង៣-ឈ្មោះ នៅ ដាណេ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម