មើលបន្តិចក្រែងស្គាល់! អ្នកជំងឺកូវីដ-១៩ ចំនួន ២១នាក់ ដែលអាជ្ញាធរខេត្តកំពង់ចាមទើបរកឃើញ និងប្រវត្តិប៉ះពាល់

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសព័ត៌មានពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់ ក្នុងនោះ ៖ ១០នាក់ នៅស្រុកចំការលើ, ០៨នាក់ រស់នៅស្រុកកងមាស, ០២នាក់នៅស្រុកបាធាយ និង០១នាក់ នៅស្រុកស្រីសន្ធរ ក្នុងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2

3

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម