អាជ្ញាធរ បិទមូលដ្ឋានសាខាអាជីវកម្មក្រុមហ៊ុនវីរៈប៊ុនថាំ នៅស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសម្រេចបិទជាបណ្តោះអាសន្នមូលដ្ឋានអាជីវកម្មសាខាអាជីវកម្មក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ទេសចរណ៍ និងដឹកអ្នកដំណើរ នៅស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម