បិទជាបណ្ដោះអាសន្ននូវមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី ២ នៅភូមិមណ្ឌល៣ ក្រុងសៀមរាប

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សម្រេចបិទជាបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ បន្ទាប់ពីមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ដែលបានរកឃើញនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ធ្លាប់ទៅទៅពិនិត្យសុខភាពនៅទីនោះ កាលកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ សម្រាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០៤នាក់ រួមមាន៖

១-ឈ្មោះ ឈួន សុជាតា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

២- ឈ្មោះ យី រ៉ង ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុក កញ្ចៀច ខេត្តព្រៃវែង បានធ្វើដំណើរមកពីខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងមានទំនាក់ទំនងនឹង ឈ្មោះ អូន អ៊ន ដែលមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

៣- ឈ្មោះ ស្រី តុងឈីម ភេទប្រុស អាយុ៣៩ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ។

៤- ឈ្មោះ ស្រី សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ មកដល់ព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដែលរួមដំណើរជាមួយឈ្មោះ ស្រី តុងឈីម និងអ្នករួមដំណើរមួយចំនួន ដែលរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលបន្ទាប់។

3

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញ-ចូល មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

1

2