អាជ្ញាធរខេត្តកំពង់ស្ពឺ ណែនាំពីស្តង់ដារផ្សារសុវត្ថិភាព ក្នុងភូមិសាស្ត្ររបស់ខ្លួន

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានណែនាំពីស្តង់ដារផ្សារសុវត្ថិភាព ក្នុងភូមិសាស្ត្ររបស់ខ្លួន។ ដោយផ្នែកលើគោលការណ៍ និងវិធានការ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមដាក់ចេញនូវ ស្តង់ដារផ្សារសុវត្ថិភាព ដែលរៀបចំនៅគ្រប់ផ្សារនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងសូមធ្វើការណែនាំដូចខាងក្រោម៖ (សូមមើលសេចក្តីណែនាំ)

1

2

3

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម