សូមចូលរួមអបអរ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជួយសម្រាល កូនទី៨ និងធ្វើការវះកាត់ កូនទី៩ របស់អ្នកជំងឺកូវីដ-១៩ បានសម្រេច

រាជធានីភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុករបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបង្ហោះនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា៖ «នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ចំនួន ០២នាក់ទៀត ដោយម្នាក់សម្រាលដោយធម្មជាតិ និងម្នាក់ទៀតដោយវះកាត់ (ជាកូនទី ៨ ទី ៩) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។

ខ្ញុំបាទសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ»៕

1

2

3

4

5

6

7