អាជ្ញាធរខេត្តស្ទឹងត្រែង អំពាវនាវឲ្យរក្សាថ្លៃទំនិញ និងសកម្មភាពសេវាកម្មគ្រប់ប្រភេទ នៅក្នុងខេត្តរបស់ខ្លួន

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ អ្នកលក់ដូរស្បៀងអាហារ មុខទំនិញសកម្មភាពសេវាកម្មគ្រប់ប្រភេទ ក្នុងខេត្តស្ទឹងត្រែង សូមស្នើឲ្យមានការរក្សាថ្លៃលក់ដូរស្បៀងអាហារ មុខទំនិញ និងកន្លែងលក់ដូរនានា ដោយពុំត្រូវមានការតម្លើងថ្លៃលក់ណាមួយឡើយ ដើម្បីធានាបានការសម្រួលដល់រាល់ការលំបាករបស់ប្រជាពលរដ្ឋទូទៅ និងក្នុងស្មារតីសាមគ្គីជាតិខ្មែរ៕

ដើម្បើជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីអំពាវនាវ ដូចខាងក្រោម៖

1

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម