កម្មករចំនួន ១,២០១នាក់ ប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ អាជ្ញាធរសម្រេចបិទរោងចក្រ-សហគ្រាសចំនួន ៤

ខេត្តតាកែវ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវក្រុមហ៊ុន ភីវី អ៊ិនដាសស្ទ្រី(ខេមបូឌា)ឯ.ក, ក្រុមហ៊ុន ហួរលីម៉ី(ខេមបូឌា)ឯ.ក, ក្រុមហ៊ុន លីន តុង មេនូហ្វេកធើរីង ឯ.ក និង ក្រុមហ៊ុន លូន វៃ ថេកស្តាយ ឯ.ក នៅស្រុកបាទី ដែលជាតំបន់អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ដែលចាប់ពីថ្ងៃទី០៣ ខែឧសភា រហូតដល់មានការជូនដំណឹងជាថ្មី៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3