អ្នកចូលមន្ទីរបង្អែកកំពង់ឆ្នាំងសូមប្រយ័ត្ន! ស្លា.ប់ម្នាក់ទៀតហើយ ដោយសារជំងឺកូវីដ-១៩ មកពីភ្នំពេញ

ខេត្តកំពង់ឆ្នាំង ៖ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មានស្ត្រីអាយុ ៥៨ឆ្នាំម្នាក់ បានស្លា.ប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារជំងឹកូវិដឥ១៩ និង កូនរបស់គាត់ ២នាក់ទៀត ត្រូវបានពិនិត្យឃើញមានវិជ្ជមានកូវិដ-១៩ផងដែរ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា នៅថ្ងៃទី២ ខែឧសភាម្សិលមិញ មានស្ត្រី ៣នាក់ (ម្តាយ និងកូន២នាក់) បានជិះម៉ូតូកង់បីមកពីភ្នំពេញចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារតែគាត់ជាប្រជាពលរដ្ឋរស់នៅឃុំត្រងិល ស្រុកកំពង់លែង។ ហើយពួកគាត់ទាំង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញមានវិជ្ជមានកូវិដ-១៩។

ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបធ្វើឲ្យស្រ្តីជាម្តាយបានស្លាប់ នៅវេលាម៉ោងជាង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១តែម្តងទៅ៕

Image_2021 05 03_10 21 14

ប្រភពពីៈ ហ្វេសប៊ុក