អាជ្ញាធរខេត្តកំពង់ធំ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ១៥នាក់ ដែលទើបរកឃើញ

ខេត្តកំពង់ធំ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សូមជម្រាបជូនដំណឹងដល់សាធារណជន ជ្រាបថា យោងតាមលទ្ធផលនៃការវិភាគសំណាក ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី០២ ខែឧសភានេះ ខេត្តកំពង់ធំ បានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀត សុទ្ធតែអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មានរាយនាមដូចខាងក្រោមនេះ៖

1

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម