ធូរទ្រូងបន្ដិច! បុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំចំនួន ៨៨ តេស្ដអវិជ្ជមានទាំងអស់

បាត់ដំបង៖ បន្ទាប់ពីរដ្ឋបាលខេត្ដប៉ៃលិនបានរកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លើអ្នកបើកបររថយន្ដរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ(តេស្ដរហ័ស) នៅព្រំប្រទល់ប៉ៃលិន-បាត់ដំបង(គោលដៅភ្នំកុយ)។

01

02

មន្ទីរសុខាភិបាលខេត្ដបាត់ដំបង បានយកសំណាកបុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំ ចំនួន ៨៨ (ស្រី ៣៥នាក់) ពាក់ព័ន្ធនឹងករណីអ្នកបើកបររថយន្តដឹកទំនិញ និងបញ្ញើរបស់ក្រុមហ៊ុននេះ ដែលបានរកឃើញ វិជ្ជមានកូវីដ-១៩ ដោយតេស្តរហ័សនៅខេត្តប៉ៃលិន ត្រូវបានពិនិត្យ និងបញ្ជាក់លទ្ធផលដោយម៉ាស៊ីន GyneXpert នៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង គឺ អវិជ្ជមាន (Negative)ទាំងអស់ រួមទាំងអ្នកបើកបរនេះផងដែរ។

1

2

3

4

សូមបងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។

5

6

7