អរគុណណាស់! គ្រូពេទ្យជួយសម្រាលកូនអ្នកធ្វើចត្តាឡីស័កម្នាក់ បានជោគជ័យ (កូនទី៦)

ខេត្តស្វាយរៀង៖ យោងតាមផេកផ្លូវការរបស់មន្ទីរពេទ្យខេត្តស្វាយរៀង បានបង្ហោះឲ្យដឹងថា «ថ្ងៃច័ន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២:០០នាទី ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង បានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ មានអាស័យដ្ឋាននៅភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័ក ដោយទទួលបានកូនប្រុសម្នាក់ទំងន់ ២,៧គីឡូក្រាម ដែលនេះជាករណីទីប្រាំមួយផងដែរសម្រាប់មន្ទីរពេទ្យខេត្ត»៕

1

2

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម