ហាមថតចម្លង និងហាមប្រើប្រាស់ទម្រង់ឯកសារថតចម្លងពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំង របស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ

រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការហាមថតចម្លង និងការហាមប្រើប្រាស់ទម្រង់ឯកសារថតចម្លងពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំង របស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។

រដ្ឋបាលខណ្ឌកំបូល សូមជម្រាបជូនដំណឹងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រមទាំងទម្រង់បែបបទសុំចុះឈ្មោះចាក់វ៉ាក់សាំងច្បាប់ដើម គឺធ្វើឡើងដោយ មិនគិតថ្លៃ និងសូមបដិសេធការប្រើប្រាស់ទម្រង់ថតចម្លង តាមគ្រប់រូបភាបទាំងអស់ និងសូមអំពាវនាវ ដល់ជនទាំងឡាយណាដែលកំពុងប្រកបអាជីវកម្មចម្លងឯកសារហាមឃាត់ខាងលើ សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងសូមឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីស្រាវជ្រាវ នាំខ្លួនជនទាំងឡាយណាដែលបន្តថតចម្លងទម្រង់បែបបទស្នើសុំចាក់វ៉ាក់សាំងរបស់ក្រុងការងារចាក់វ៉ាកសាំង អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1