ហ៊ានណាស់! ជនអនាមិក ក្លែងបន្លំគណនីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមគោរពជម្រាបជូនបណ្តាញសារព័ត៌មាន និងសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប ថ្មីៗនេះ មានជនអនាមិក បានបង្កើតគណនីហ្វេសបុកក្លែងក្លាយ ឈ្មោះ Chhoeun Sochett ហើយបានយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដាក់រូប Cover និង រូប Profile។

សូមបញ្ជាក់ថា គណនីហ្វេសបុកផ្លូវការ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានតែមួយគត់គឺឈ្មោះ Chhoeun Sochett មានរូប Profile ពាក់ឯកសណ្ឋានអាវការងារ និងពាក់ម៉ាសពណ៌ខ្មៅ។

ស្នងការនគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុកចំពោះ គណនីហ្វេសប៊ុកខាងលើ ដែលជនអនាមិកបានបង្កើតឡើងក្នុងចេតនាទុច្ចរិតណាមួយ ហើយសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានការប្រុងប្រយ័ត្នចំពោះ គណនីហ្វេសបុក ឈ្មោះ Chhoeun Sochett (ក្លែងក្លាយ) ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណជនខាងលើ យកមកផ្តន្ទាទោសឱ្យខានតែបាន។អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

1 (3)

2

ប្រភពពីៈ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល