សមាគមវារីវប្បកម្មករ ស្នើសុំក្រសួងពាក់ព័ន្ធបន្តរឹតបន្តឹងការនាំចូលត្រី និងជួយដោះស្រាយបញ្ហាទីផ្សារត្រី

រាជធានីភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់សមាគមវារីវប្បកម្មករ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា បរិមាណត្រីចំនួន ៥៥២៧តោន កកស្ទះនៅក្នុងស្រះនៅឡើយ ដែលជារបស់បងប្អូនវារីវប្បករ ចំនួន ៣១៥កន្លែង គិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ចំណែកនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ បងប្អូនវារីវប្បករ ចំនួន ៣១៥ កន្លែងដដែល នឹងមានត្រីដែលដល់ពេលដែលត្រូវចាប់លក់ជាបន្តទៀតចំនួន ៤៨២៩តោន។

សមាគមវារីវប្បកម្មករ មានសំណូមពរដល់ក្រសួងពាក់ព័ន្ធផ្ទាល់ទាំង ៣ គឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលឲ្យកាន់តែម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការណ៍ជាក់លាក់ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យរបស់បងប្អូនវារិវប្បករនៅកម្ពុជា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1