ស៊ែរឲ្យគ្រប់គ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ទៅទទួលវ៉ាក់សាំងលើកទី២ នៅមណ្ឌលសុខភាព ឃ្មួញ

រាជធានីភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ទៅទទួលវ៉ាក់សាំងលើកទី២ នៅមណ្ឌលសុខភាព ឃ្មួញ នៅក្នុងលេខរៀងទី ៤៨ ដែលមានទីតាំងស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលទៅទទួលចាក់វ៉ាក់សាំងនៅទីតាំងខាងលើ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

178662544_129426039230939_1520278623902174255_n