អ្នកស្លា.ប់ដោយជំងឺកូវីដ-១៩ម្នាក់ ធ្លាប់ចូលព្យាបាលនៅមន្ទីរពេទ្យ ៣កន្លែង

ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថាមានករណីស្លា.ប់របស់បុរសជនជាតិខ្មែរម្នាក់ឈ្មោះ អាយុ ២៤ឆ្នាំ រស់នៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ ដោយអ្នកជំងឺកូវីដ-១៩ មានជំងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃ និងរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។

កាលពីថ្ងៃទី១៧-២៤ ខែមេសា អ្នកជំងឺបានចូលព្យាបាលជំងឺខ្សោយតម្រងនោម នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ។ ហើយនៅថ្ងៃទី២៩ ខែមេសា បានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជើងព្រៃ ដោយអាការៈហត់ខ្លាំង។

ដោយសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរ និងខ្សោយតម្រងនោមរ៉ាំរ៉ៃ និងបានយកសំណាកពិនិត្យលើកទី១ តែលទ្ធផលអវិជ្ជមាន។

លុះថ្ងៃទី១ ខែឧសភា ក្រុមគ្រួសារបានស្នើសុំចេញទៅផ្ទះ ដោយអស់សង្ឃឹម ហើយក្រុមគ្រូពេទ្យបានយកសំណាកពិនិត្យម្ដងទៀត ហើយទទួលលទ្ធផលវិជ្ជមានកូវីដ-១៩តែម្ដង៕

Image_2021 05 02_17 52 04